ប្រទេសថៃហាមឃាត់កម្មវិធី ផ្ញើរសារតាម Telegram ដោយអះអាងថា វាបង្កការគំរាមកំហែងដល់ សន្តិសុខជាតិ
កាលពីថ្ងៃច័ន្ទម្សិលមិញនេះរដ្ឋាភិបាលថៃ បានជំរុញឱ្យមានហាមឃាត់បណ្ដាញទំនាក់ទំនង Telegram ដោយបានអះអាងថា វាបង្កការគំរាមកំហែងដល់សន្តិសុខជាតិ នៅក្រោមក្រឹត្យបន្ទាន់មួយ ដែលប្រទេសថៃទើបតែដាក់ចេញនាពេលថ្មីៗនេះ។ កាលពីថ្ងៃសុក្រកន្លងទៅ ប៉ូលីសថៃបានបង្ក្រាបទំព័រ Facebook របស់ក្រុមចលនា Free Youth (យុវជនសេរី) ហើយក្រោយមកពួកគេ និងក្រុមបាតុករ ក៏បានប្ដូរទៅប្រើបណ្ដាញ Telegram សម្រាប់ការទាក់ទងនិងផ្ដល់ព័ត៌មានគ្នា ដែលជាហេតុអាជ្ញាធរថៃចង់ហាមឃាត់ ឬរឹតត្បឹតលើបណ្ដាញទំនាក់ទំនងសង្គមមួយនេះ។
ការលុបព័ត៌មាននៅលើកម្មវិធី Telegram ដោយអះអាងថា វាបានរំលោភលើក្រឹត្យបន្ទាន់ដែលបានដាក់កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃបាតុកម្មប្រឆាំងរដ្ឋាភិបាល។ ជម្រាបដែរថា ក្រឹត្យហាមប្រាមការប្រមូលផ្តុំមនុស្ស ៥នាក់ ឬច្រើនជាងនេះ និងការផ្សព្វផ្សាយព័ត៌មាន ដែលគំរាមកំហែងដល់សណ្តាប់ធ្នាប់សាធារណៈ។ ចលនា Free Youth ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបានបើកគណនី Telegram បន្ទាប់ពីលោក Suwat Jangyodsuk អគ្គស្នងការនគរបាលជាតិបានស្នើសុំឱ្យ NBTC បិទទំព័រហ្វេសប៊ុករបស់ពួកគេ រួមជាមួយប្រព័ន្ធផ្សព្វផ្សាយចំនួន ៤ ផងដែរ៕